Visakha Volleyball Club https://www.visakhavc.com ក្លិបបាល់ទះ​ វិសាខា Mon, 27 Jun 2022 02:00:23 +0000 en-US hourly 1 https://wordpress.org/?v=6.5.2 វិសាខា B ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២២ https://www.visakhavc.com/2022/06/27/4320/ https://www.visakhavc.com/2022/06/27/4320/#respond Mon, 27 Jun 2022 02:00:22 +0000 https://www.visakhavc.com/?p=4320

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ ឈាន​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​​អាទិត្យ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ ​​ដោយសមាគមកីឡាបាល់ទះវិសាខា B ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ B ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។

លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ៖
រដ្ឋបាល​រាជធានី​ភ្នំពេញ (B) ២-៣ វិសាខា (B) (២៧-២៩,២៥-២៣,​២៦-២៤,១៧-២៥,​១១-១៥)

ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ នេះ​មាន​ក្រុម​​ចូលរួម​ចំនួន ២១​ ដោយ​បែងចែក​ជា​៤ពូលផ្សេងគ្នា ដោយ​ចាប់​ដំណើរការ​ប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោល​គឺ​រាល់​ថ្ងៃអាទិត្យ ដល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​សប្ដាហ៍​នីមួយៗ។ ការ​ប្រកួត​គ្រប់ប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍។ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល ក្រុម​ដែល​មាន​ចំណាត់ថ្នាក់លេខ១និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨​ក្រុម​ចុងក្រោយ ​ដើម្បី​បន្ត​កៅអី​រក​ក្រុម​ខ្លាំង​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ តែម្តង៕

]]>
https://www.visakhavc.com/2022/06/27/4320/feed/ 0
ទីបំផុត​បាល់ទះ​កម្ពុជា​ សងសឹក​ថៃ​បានវិញ​ហើយ​ឈ្នះ​មេដាយ​សំរឹទ្ធ១​ ស៊ីហ្គេម​ https://www.visakhavc.com/2022/05/23/4313/ https://www.visakhavc.com/2022/05/23/4313/#respond Mon, 23 May 2022 02:08:57 +0000 https://www.visakhavc.com/?p=4313
  • ក្រុម​បាល់ទះ​កម្ពុជា​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់​ ដោយ​អាច​សងសឹក​លើ​ក្រុម​ខ្លាំង​ថៃ​ បាន​មុន​នេះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​សំរឹទ្ធ​ ខណៈ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលចាញ់​ ៣-២​ កន្លង​ទៅ។​

    វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ក្រុម​បាល់ទះ​ក្នុង​សាល​កម្ពុជា​យក​ឈ្នះ​ក្រុម​ថៃ​ ដោយ​លទ្ធផល​ ៣-២​ ក្រសោប​យក​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២២​ នេះ។​ គេ​មើល​ឃើញ​ថា​ កម្ពុជា​លេង​សហការ​គ្នា​បាន​ល្អ​ ពិសេស​ការ​ចាប់​សេវា​ធ្ងន់ៗ​រប់ស​ថៃ​តែ​ម្ដង​ ស្រប​ពេល​ការ​លោត​បាំង​ខាង​កម្ពុជា​ជា​ឧបសគ្គ​ខ្លាំង​ដល់​ដៃគូ។​

    រំលឹក​ដែរ​ថា​ ប្រភេទ​កីឡា​បាល់ទះ​ក្នុង​សាល​កម្ពុជា​ឈ្នះ​ថៃ​ លទ្ធផល​ (២៥-២៣) (២២-២៥) (២៥-២២) (១៣-២៥) (១៥-១៣)។ កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​១គ្រឿង​លើ​ប្រភេទ​កីឡា​បាល់ទះ​ក្នុង​សាល​នេះ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ វៀតណាម៕​

    ]]>
    https://www.visakhavc.com/2022/05/23/4313/feed/ 0
    ប្រកួតចុងក្រោយប្រចាំពូល B របស់បាល់ទះក្នុងសាលបុរស កម្ពុជាត្រូវជួបក្រុមថៃ https://www.visakhavc.com/2022/05/18/4310/ https://www.visakhavc.com/2022/05/18/4310/#respond Wed, 18 May 2022 02:18:38 +0000 https://www.visakhavc.com/?p=4310 ប្រកួតចុងក្រោយប្រចាំពូល B របស់បាល់ទះក្នុងសាលបុរសរបស់ជម្រើសជាតិកម្ពុជាត្រូវជួបក្រុមថៃ នៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឯប្រទេសវៀតណាម។១៨/០៥/២០២២ | ១១:០០ | កីឡដ្ឋាន DAI YENផ្សាយបន្តផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទះកម្ពុជា “ទាំងអស់គ្នាដេីម្បីកម្ពុជា”

    ]]>
    https://www.visakhavc.com/2022/05/18/4310/feed/ 0
    ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត ស៊ីហ្គេមលើកទី៣១ https://www.visakhavc.com/2022/05/18/4304/ https://www.visakhavc.com/2022/05/18/4304/#respond Wed, 18 May 2022 02:13:58 +0000 https://www.visakhavc.com/?p=4304 ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិក្រោយក្រុម ហ្វីលីពីន បានប្រកួតចាញ់ក្រុមថៃ ដោយលទ្ធផល ៣សិតទល់០ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ កម្ពុជា នៅសល់១ប្រកួតក្នុងដៃក្នុងពូល B ដោយត្រូវជួបថៃ នៅថ្ងៃ ទី១៨ ខែឧសភា ខាងមុខមុន ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២២៕ “ទាំងអស់គ្នាដេីម្បីកម្ពុជា”

    ]]>
    https://www.visakhavc.com/2022/05/18/4304/feed/ 0
    ប្រធាន​ក្លិប​បាល់ទាត់​វិសាខា អញ្ជើញ​ទស្សនកិច្ច​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ https://www.visakhavc.com/2021/05/24/4218/ https://www.visakhavc.com/2021/05/24/4218/#respond Mon, 24 May 2021 03:12:59 +0000 https://www.visakhavc.com/?p=4218 ប្រធាន​ក្លិប​បាល់ទាត់​វិសាខា លោក​ជំទាវ កែ សួនសុភី និង​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ក្រុម​ការងារ​បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ដែល​ជា​ទីតាំង​សម្រាប់​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

    បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​របស់​លោក​ជំទាវ​ប្រធាន​ក្លិប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​កើត​​សរសើរ​ពី​ភាព​ស្រស់​ស្អាត​នៃ​ពហុ​កីឡដ្ឋាន​ទាំង​មូល​រួម​ទាំង​ស្មៅ​នៅ​លើ​ទីលាន​ប្រកួត។

    ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​មាន​ទីតាំង​ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែល​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

    យ៉ាងណាក្តី​ក្លិប​បាល់ទាត់​វិសាខា ក៏​មាន​កីឡដ្ឋាន​ព្រីនស៍ ​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​​កំពុង​តែ​​រៀបចំ​ឱ្យ​ត្រូវ​ស្តង់ដារ ខណៈ​ផែនការ​មេ​នឹង​គ្រោង​រួចរាល់​នៅ​ឆ្នាំ​២០២៤ ខាង​មុខ៕​

    ]]>
    https://www.visakhavc.com/2021/05/24/4218/feed/ 0
    ដៃស្តាំ Keisuke Honda សាទរ​លោក ភា សុភ័ត្រា បន្ត​ការងារ​ជា​គ្រូ​ជំនួយ​ជម្រើស​ជាតិ https://www.visakhavc.com/2021/05/24/4215/ https://www.visakhavc.com/2021/05/24/4215/#respond Mon, 24 May 2021 03:09:23 +0000 https://www.visakhavc.com/?p=4215 ថ្មីៗនេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​តែងតាំង​បុគ្គល​​សំខាន់​២នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​លោក អ៊ុក សុធី (Messi) និង​លោក ភា សុភ័ត្រា ជា​គ្រូជំនួយ ដើម្បី​ជួយ​ការងារ​លោក​គ្រូ​បង្វឹក​ជប៉ុន លោក Ryu Hirose ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន។​

    ក្រោយ​ទទួល​បាន​ការងារ​ឡើង​វិញ លោក ភា សុភ័ត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖«ខ្ញុំបាទ​សូម​អរគុណ​ដល់​ពុកម៉ែ មិត្តភក្ដិ​ និង​បងប្អូនទាំងអស់គ្នា ដែល​បាន​អបអរសាទរ​ លើក​ទឹកចិត្ត និង​ជូនពរ​ខ្ញុំ​បាទ ក្នុង​ការ​វិល​មក​កាន់​ការងារ​ជម្រើស​ជាតិ​វិញ​។ ខ្ញុំសូម​សន្យាថា​នឹង​ប្រឹង​ប្រែង​អោយ​អស់​សមត្ថភាព និង​ជំនះ​គ្រប់​ឧបសគ្គ​នានា ​ដើម្បី​អោយ​ទទួល​បាន​សមិទ្ឋផល​ល្អៗ​ក្នុង​ឱកាស​បំពេញ​ការងារ​ដោយ​ការ​ទទួលខុសត្រូវខ្ពស់មួយនេះ»។

    ចំណែក​លោក Félix Dalmás អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ធ្លាប់​ជា​ដៃ​ស្ដាំ​របស់ Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ធ្លាប់​ជ្រើសរើស​យក​លោក ភា សុភ័ត្រា ជា​គ្រូ​ជំនួយ​កាល​លោក​​នៅ​កាន់​តំណែង​បាន​លើក​ឡើង​ថា៖«ជា​ដំណឹង​ល្អ​មួយ​នៅ​ក្នុង​បាល់ទាត់​កម្ពុជា។ ជា​គ្រូ​បង្វឹក​ដ៏​ល្អ ជា​បុគ្គល​ដ៏​ល្អ។ សូម​បន្ត​ធ្វើ​ការងារ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​មោទកភាព»។

    ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ មុន​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​វគ្គ​ជម្រុះ​ពូល C ជុំទី២​ប្រចាំ​ទ្វីប​ នៅ​ប្រទេស​បារ៉ែន ពី​ថ្ងៃ​ទី​៣ ដល់​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

    ]]>
    https://www.visakhavc.com/2021/05/24/4215/feed/ 0
    បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា ទៅ​ជម្រុះ World Cup ចេញ​ហើយ ខណៈ​ក្រុម​វិសាខា https://www.visakhavc.com/2021/05/24/4210/ https://www.visakhavc.com/2021/05/24/4210/#respond Mon, 24 May 2021 03:03:06 +0000 https://www.visakhavc.com/?p=4210 សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀមចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដែល​នៅ​សេសសល់​ក្នុង​ជុំទី២ នា​​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន។

    ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​២៤​រូប​ដែល​លោក Ryu Hirose គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន ជ្រើសរើស​នោះ​មាន​​កីឡាករ​មក​ពី​ក្លិប​វិសាខា ៦នាក់ ក្លិប​បឹងកេត ៥នាក់ ណាហ្គាវើល ៣នាក់ ព្រះខ័នរាជស្វាយរៀង ៣នាក់ ភ្នំពេញក្រោន ២នាក់ និង​ព្រៃវែង ៤នាក់។

    ]]>
    https://www.visakhavc.com/2021/05/24/4210/feed/ 0
    MCL៖ក្លិប​វិសាខា បង្អួត​សម្រស់​កីឡដ្ឋាន​ព្រីនស៍ ពីលើអាកាស មុន​​ប្រកួត​​ចុង​សប្ដាហ៍​នេះ https://www.visakhavc.com/2021/05/24/4202/ https://www.visakhavc.com/2021/05/24/4202/#respond Mon, 24 May 2021 02:54:33 +0000 https://www.visakhavc.com/?p=4202 ក្លិប​បាល់ទាត់​វិសាខា បង្ហាញ​ពី​ការ​រួចរាល់​​របស់​កីឡដ្ឋាន​ព្រីនស៍ សម្រាប់​ទទួល​​ជា​ម្ចាស់​ផ្ទះ​ក្នុង​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 (MCL) ជាមួយ​ក្រុម​ភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​ថ្ងៃ​សៅរ៍ ទី១៥ ខែ​ឧសភា​ឆ្នាំ​២០២១ នេះ។

    កីឡដ្ឋាន​ព្រីសន៍ មាន​ទីតាំង​នៅ​ក្បែរ​ហ្រ្គែនភ្នំពេញ ក្នុង​ទឹកដី​ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ខាង​ក្រោម​ជា​ការ​បង្អួត​សម្រស់​ កីឡដ្ឋាន​ព្រីសន៍ ពីលើអាកាសមុន​ការ​ប្រកួត​មក​ដល់៖

    ]]>
    https://www.visakhavc.com/2021/05/24/4202/feed/ 0
    ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​មុនីសារាភ័ណ្ឌ​ថ្នាក់​”មហាសេរីវឌ្ឍន៍” https://www.visakhavc.com/2021/05/24/4198/ https://www.visakhavc.com/2021/05/24/4198/#respond Mon, 24 May 2021 02:49:39 +0000 https://www.visakhavc.com/?p=4198 លោក​ជំទាវ​ កែ សួនសុភី ស សុខា ប្រធាន​ក្លិប​បាល់ទាត់​វិសាខា សមាជិក​​លីគ​កំពូល​កម្ពុជា Metfone Cambodian League ទទួល​បាន​គ្រឿង​ឥស្សរិយយស “មុនីសារាភ័ណ្ឌ” ថ្នាក់ “មហាសេរីវឌ្ឍន៍” ពី​​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​នរោត្តម សីហនុ។ នេះ​បើ​តាម​ការ​​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ឯកឧត្តម លី ឡាយ ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា នៅ​ព្រឹក​ថ្ងៃ​ចន្ទ នេះ។

    ក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្តម ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា បាន​​​គោរព​ជូនពរ​លោក​ជំទាវប្រធាន និងក្រុមគ្រួសារ​ ព្រម​ទាំង​បុត្រាបុត្រី​លោក​ជំទាវមាន​សុខភាពល្អ សំណាងល្អ និង​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។

    កន្លង​មក​លោក​ជំទាវ​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​​នៅ​តាម​ទីតាំង​នានា​ដែល​ជួប​ការ​លំបាក​​ទូទាំង​ប្រទេស មាន​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​ផង​ដែរ៕

    ]]>
    https://www.visakhavc.com/2021/05/24/4198/feed/ 0
    បាល់ទះ​នារី​ថៃ ​បង្កើត​ក្រុម​ថ្មី ទៅ​ប្រកួត​ពាន​ពិភពលោក ជំនួស​​ក្រុម​​ចាស់​២២នាក់​​ឆ្លង​កូវីដ-១៩ https://www.visakhavc.com/2021/05/24/4190/ https://www.visakhavc.com/2021/05/24/4190/#respond Mon, 24 May 2021 02:34:21 +0000 https://www.visakhavc.com/?p=4190 បន្ទាប់​ពី​ទទួល​បាន​លិខិត​ជូនដំណឹង​ពី​សហព័ន្ធ​កីឡា​បាល់ទះ​ថៃ សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ( FIVB) បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ថៃ រៀបចំ​ផែនការ​ថ្មី ព្រោះ​បញ្ជី​ឈ្មោះ​កីឡា​ការិនី​ដែល​ចុះ​ឈ្មោះ​កន្លង​មក​មាន​រហូត​ដល់​២២នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ដើម្បី​​បន្ត​សិទ្ធិ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភពលោក 2021 FIVB Volleyball Women’s Nations League។

    ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueគ្រោង​រៀបចំ​ឡើង​នៅ​ទីក្រុង​ Rimini ប្រទេស​អ៊ីតាលី រៀបចំ​ពី​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៤ទ្វីប។ ក្រុម​ដែល​ចូលរួម​មាន​ប្រេស៊ីល ចិន អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហុល្លង់ រុស្ស៊ី សែប កូរ៉េខាងត្បូង ទួរគី អាមេរិក បែលហ្សិក កាណាដា​ ដូមីនីកា និង​ប៉ូឡូញ ខណៈ​ថៃ​ សុំ​ដក​ខ្លួន។

    សហព័ន្ធ​កីឡា​បាល់ទះ​ថៃ បាន​តែងតាំង​លោក Kittikun Sriutthawong អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បុរស​ថៃ ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួស​លោក​ Danai Sriwatcharamethakul ដែល​ជា​គ្រូ​បង្វឹក​ចាស់​​កំពុង​តែ​ធ្វើ​ចត្តាឡឺស័ក ជាមួយ​នឹង​ក្រុម​បាល់ទះ​នារី ឈុត​ចាស់​ដែល​ឆ្លងកូវីដ-១៩។ គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថ្មី បាន​កោះហៅ​កីឡា​ការិនី​មួយ​ក្រុម​ដោយ​ឡែក ចំនួន​២៤​នាក់​ផ្សេង​ទៀត​ហ្វឹកហាត់​ចេញ​ទៅ​ប្រកួត​ជំនួស​​ក្រុម​ចាស់។

    ]]>
    https://www.visakhavc.com/2021/05/24/4190/feed/ 0